កំពុងប្រើម៉ាកអ្វី? កុំព្យូទ័រទាំង ៧ ម៉ាកនេះ ជាប់ឈ្មោះពេញនិយមបំផុតនៅស្រុកខ្មែរ
ព្រហស្ប-17-កក្ដដា-2025 (Views:303)
សព្វថ្ងៃនេះ កុំព្យូរទ័រ ឬ Laptop បានក្លាយជាផ្នែកមួយនៃជីវិតរបស់អ្នកធ្វើការ ឬសិស្សនិស្សិត ស្រទាប់យុវវ័យជាដើម ព្រោះថាវាអាចជួយសម្រួលដល់ការងារឬការសិក្សាបានច្រើន ព្រមទាំងមានជម្រើសម៉ាកជាច្រើនដាក់លក់នៅលើទីផ្សារ ដែលអាចបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់។ ខាងក្រោមនេះជាម៉ាក កុំព្យូទ័រទាំង ៧ ដែលជាប់ឈ្មោះពេញនិយមនៅក្នុងស្រុកខ្មែរយើង៖
DELL៖ ទាក់ទាញអ្នកប្រើប្រាស់ តាមរយៈគុណភាពខ្ពស់ តម្លៃមានការប្រកួតប្រជែងល្អ ការបង្កើតថ្មី រួមផ្សំជាមួយនឹងការផ្សារភ្ជាប់នូវបច្ចេកវិទ្យា ការព្យាយាមបំពេញតាមតម្រូវការអតិថិជន បានធ្វើឱ្យ Dell អាចរក្សាតំណែងឈានមុខគេមួយក្នុងឧស្សាហកម្មកុំព្យូទ័រពិភពលោក។
HP (Hewlett-Packard)៖ ជាម៉ាកឈានមុខគេមួយដែលផ្ដល់ជូននូវកុំព្យូទ័រតម្លៃសមរម្យ រហូតដល់ឧបករណ៍ដែលមានប្រសិទ្ធភាពខ្ពស់ គុណភាពខ្លាំង។ គេស្គាល់ HP តាមរយៈការរចនាដ៏ល្អ ថាមពលដំណើរការបានយូរ ក្រុមហ៊ុននៅតែបន្តច្នៃប្រឌិតទៅលើភាពជឿនលឿនផ្នែកសុវត្ថិភាព AI និងនិរន្តរភាព ដែលធ្វើឱ្យ HP ក្លាយជាជម្រើសឈានមុខគេមួយ។
MSI (Micro-Star International)៖ ជាម៉ាកដែលលក់ដាច់ ដោយសារតែមានគុណភាពខ្ពស់ High-performance hardware បច្ចេកវិទ្យាត្រជាក់កម្រិតខ្ពស់។ MSI ត្រូវបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់ខ្លាំងទៅលើការប្រើប្រាស់សម្រាប់បង្កើតមាតិកា (Content Creation) និងការលេងហ្គេម (Gaming) ជាហេតុធ្វើឱ្យវាក្លាយជាជម្រើសកំពូលមួយសម្រាប់អ្នកលេងហ្គេម និងអ្នកជំនាញ។
ASUS៖ ក្លាយជាម៉ាកលក់ដាច់ ដោយសារតែការរចនាប្រកបដោយភាពច្នៃប្រឌិត ដំណើរខ្ពស់ ភាពធន់ និងផលិតផលចម្រុះ ដែលអាចតម្រូវបានទាំងអ្នកលេងហ្គេម អ្នកជំនាញ អ្នកប្រើប្រាស់ប្រចាំថ្ងៃ ជាមួយស៊េរីលេចធ្លោមួយចំនួនដូចជា FOG (សម្រាប់លេងហ្គេម) ZenBook (For premium ultrabooks) និង TUF (សម្រាប់តម្លៃសមរម្យ)។
ACER៖ ជាម៉ាកលក់ដាច់ដោយសារតែមានតម្លៃសមរម្យ គួបផ្សំនឹងការផ្ដល់មកជាមួយ ផលិតផលចម្រុះដែលអាចបំពេញបានតម្រូវការច្រើន មានដំណើរការខ្លាំង ព្រមទាំងផ្ដល់ជូននូវជម្រើនដែលសមស្របទៅថាមថវិកានិងតម្រូវការរបស់អ្នកប្រើប្រាស់គ្រប់លំដាប់។
APPLE៖ បានក្លាយជាម៉ាកលក់ដាច់ ដោយសារតែការរចនាដ៏ប្រណិត ដំណើរការខ្លាំង រួមបញ្ចូលយ៉ាងរលូនជាមួយប្រព័ន្ធអេកូរបស់ Apple។ ថាមពលថ្មខ្លាំងកាន់ភ្លើងបានយូរ និង macOS ដែលងាយស្រួលប្រើ ជាមួយនឹងម៉ូដែលពេញនិយមដូចជា MacBook Air, MacBook Pro និង iMac សម្រាប់អ្នកជំនាញ អ្នកចូលចិត្តច្នៃប្រឌិត និងអ្នកប្រើប្រាស់ប្រចាំថ្ងៃ។
LENOVO៖ បានក្លាយជាលក់ដាច់ដោយសារតែការរចនាប្រកបដោយភាពច្នៃប្រឌិតនិងជួរផលិតផលចម្រុះ ជាមួយនឹងស៊េរី ThinkPad ល្អក្នុងការប្រើប្រាស់អាជីវកម្ម ស៊េរី Yoga ឈានមុខគេក្នុងភាពបត់បែន 2-in-1 ស៊េរី Legion គ្របដណ្តប់លើហ្គេម និងស៊េរី IdeaPad ផ្តល់ជូននូវជម្រើសដែលងាយស្រួលប្រើសម្រាប់អ្នកប្រើប្រាស់ប្រចាំថ្ងៃ។
ក្រៅពី ១០ម៉ាកខាងលើ តើលោកអ្នកនៅស្គាល់ម៉ាកណាខ្លះទៀត? តើលោកអ្នកចូលចិត្តកុំព្យូទ័រម៉ាកណាជាងគេ?
